Monday, June 24, 2013

Hardware of Computer



មេរៀនទី: Hardware of Computer
            តើ Hardware គឺជាអ្វី?
Hardware គឺជាផ្នែករឹងរបស់កុំព្យូទ័រដែលយើងអាចមើលឃើញ និងប៉ះពាល់បានយើងអាចហៅបានម្យ៉ាងទៀតថា គឺជាគ្រឿង ឬបរិក្ខា ឬជាឧបករណ៍របស់កុំព្យូទ័រដែលយើងអាចមើលឃើញនិងប៉ះពាល់បាន។ Hardware ចែកចេញជាពីរផ្នែកគឺ Internal Hardware និង External Hardware ។​
+   Internal Hardware គឺជាឧបករណ៍ដែលមានផ្នែកនៅខាងក្នុង System Unit Block System
+   External Hardware គឺជាឧបករណ៍ដែលមានផ្នែកនៅខាងក្រៅSystem Unit Block System
ផ្នែក​ទាំងពីរចែកចេញជា ៤ ប្រភេទទៀតគឺ
1. Input device គឺជា device ទាំងឡាយណាដែលអាចមានសមត្ថភាពបញ្ចូល។​ device ទាំងនោះ​មានដូចជា​ Keyboard, mouse, Scanner
1.1.         Keyboard
Keyboard: គឺជាឧបករណ៍ Input device វាត្រូវបានគេប្រើប្រាស់ច្រើនជាងបំផុត។ Keyboard មានតួននាទីសម្រាប់បញ្ចូលទិន្នន័យទៅឲ្យកុំព្យូទ័រ ។ ជាទូទៅ Keyboard មាន Key button ចំនួន 101​ ឬអាចលើសពីនេះរហូតដល់ 108 KeyKey board មានច្រើនប្រភេទ រូបរាងរបស់វាខុសៗ ទៅតាមក្រុមហ៊ុននីមួយៗដែលផលិតវាឡើងមក ។
           Key board ដែលចេញដំបូងគេគឺមានឈ្មោះថា Serial Keyboard វាត្រូវបានគេប្រើប្រាស់ដោយដោតភ្ជាប់ជាមួយ Com Port ។ បន្ទាប់មកគេចាប់ផ្ដើមបង្កើត Key board ប្រភេទ​PS/2 port (Personal System/2)​។ បន្ទាប់មកទៀត គេបានបង្កើត Key board មួយប្រភេទ ទៀតគឺប្រភេទUSB Keyboard ដែលមានភាពងាយស្រួលប្រើប្រាស់ជាង Key board មុនៗ​។​បច្ចុប្បន្ននេះគេបានបង្កើតបាន Key board មួយប្រភេទទៀតហើយគឺ Wireless Keyboardដែលមានភាពងាយស្រួលប្រើជាមុនដោយមិនចាំបាច់ប្រើខ្សែដូចមុន ។

                                        
Serial Keyboard                                                         PS/2 Keyboard (Personal System/2)

 



          
USB Keyboard                                                            Wireless Keyboard    
ការប្រើប្រាស់ Key button និង មុខងាររបស់វា
         Key button ចែកចេញជា ៥ ផ្នែកគឺ៖
+        Function key មានពី (F1; F2; F3; F4; F5; F6; F7; F8; F9; F10; F11; F12) Key ទាំងនេះគេប្រើវាក្នុងកម្មវិធីជួសជុល និងកម្មវិធីផ្សេងៗទៀត ក៏អាចប្រើវាបានដែរ គឺអាស្រ័យទៅលើកម្ម​វិធីដែលត្រូវការវា ដូចជា F1 ប្រើសំរាប់ Help នៅក្នុងកម្មវិធី MS Word and MS Excel ចំនែក​ឯ F12 ប្រើសំរាប់ Save As ក្នុងកម្មវិធី MS Word and MS Excel, F5 ប្រើសំរាប់ Go to page ចំពោះ​ MS Word and MS Excel ជាដើម ។
+        Consonant Key គឺជា Key ប្រើសំរាប់វាយបញ្ចូល អក្សរ លេខនិង​ និមិត្តសញ្ញាផ្សេងៗ​ដូចជា !​​​; @; #; $; %; &; *; ( ); -; +; =; / \ ។ នៅក្នុងនោះក៏មានបន្ថែម Key ផ្សេងៗទៀតដូចជា Shift, Ctrl, Alt, និង Start Command ផងដែរ គេប្រើវាសំរាប់ជា Shortcut Key ក្នុងកម្មវិធី MS word and Excel ឬអាចប្ដូរKey board ពីអក្សរអគ្លេស​ ទៅខ្មែរ ឬទៅភាសាផ្សេងៗទៀតទៅតាមដែលយើងចង់បាន ដោយចុចលើ Key Alt + Shift ជាដើម ។
ការប្រើប្រាស់ Consonant key Area
-      Tap គេប្រើសំរាប់ចូលបន្ទាត់ ដែលមានកំរិត 0.5 inch ក្នុងមួយ Tab
-      Caps Lock  គឺប្រើសំរាប់វាយអក្សរធំ ក្នុងករណីអក្សរច្រើន ។
-      Shift គេប្រើសំរាប់ឆ្លាស់ពីអក្សរ តូច ទៅអក្សរធំ ម្ដងមួយតួ ។
-      Ctrl គេប្រើវាជា Shortcut key តាមបញ្ជាដែលមានដូចនៅក្នុងកម្មវិធី MS word and MS Excel គេប្រើ Ctrl + S ស្មើនិង Save អត្ថបទ ឬ Ctrl + O​ ស្មើនិង Open ឯកសារជាដើម។
-      Alt គឺជាKey ផ្សំជាមួយ key ដទៃទៀត ដូចជា Alt + ctrl សំរាប់វាយ Font Limon ឬមួយ​ទៀត Alt + F4 សំរាប់បិទកម្មវិធីមួយចំនួន ។
-      Windows key (ÿ) គេប្រើប្រាស់សំរាប់បញ្ជាលើ Start Menu បើគេប្រើ ÿ + R =Run dialog box ឬមួយទៀត ÿ + E = Windows Explore
-       Space Bar គេប្រើសំរាប់ដកឃ្លា ឬរំកិលអក្សរម្ដងមួយតួៗទៅមុខ​។
-      Right Click Key គេប្រើសំរាប់ជំនួសឲ្យការចុច Mouse ខាងស្ដាំ​ ។
-      Enter ប្រើសំរាប់ចុះបន្ទាត់ ឬសំរាប់បញ្ជា Comment ណាមួយក្នុងកម្មវិធីផ្សេងៗដើម្បីឲ្យ​ម៉ាស៊ីនដំណើរការ ដូចជា Lock Password User ជាដើម ។
-      Backspace គេប្រើសម្រាប់លុបតួអក្សរម្ដងមួយតួអក្សរ(1character) ដែលនៅខាងឆ្វេង​Cursor
+      Additional key ជា key​ បន្ថែមសំរាប់ជួសសំរួលដល់អ្នកប្រើប្រាស់ និងជួយពន្លឿនការ​ងារមួយកំរឹតថែមទៀត ។ Key ទាំងនោះមានដូចជា ​Insert, Delete, Home, End, Page Up, Page down
-      Insert​ គេប្រើ Ctrl + Insert = Copy ប្រើក្រោយពេលSelect រីឯ Shift + Insert  = past
-      Delete គេប្រើសំរាប់លុបតួអក្សរម្ដងដែលនៅខាងស្ដាំ Cursor ម្ដងមួយតួៗ​ ។
-      Home  គេប្រើសំរាប់នាំ Cursor​ ទៅដើមបន្ទាត់ម្ដងមួយជួរ ។
-      End គេប្រើសំរាប់នាំ Cursor ទៅចុងបន្ទាត់ម្ដងមួយជួរ ។
-      Page Up គេប្រើសំរាប់ត្រួតពិនិត្យអត្ថបទឡើងលើម្ដងមួយ Screen ៗ​ ។
-      Page down គេប្រើសំរាប់ត្រួតពិនិត្យអត្ថបទចុះក្រោមម្ដងមួយ Screen ៗ ។
+      Arrow key គេប្រើសំរាប់រំកិល Object, Cursor ឬរំកិលទីតាំង Selection របស់ Comment នីមួយៗ  
+      Number key គឺជា Key សំរាប់វាយបញ្ចូលលេខ វាមានលក្ខណៈស្រដៀងគ្នានិងម៉ាស៊ីន​គិតលេខ (Calculator) ដែរ ចំនួនលេខមានពីលេខ ០ ដល់លេខ​៩ មានសញ្ញា ក្បៀស បូក ដក គុណ ចែក​ ស្មើ ។
1.2.         Mouse គឺជាឧបករណ៍ Input device វាត្រូវបានគេប្រើប្រាស់ច្រើនជាគេនៅក្នុងមជ្ឈដ្ឋានWindows វាមានតួនាទីសំរាប់បញ្ជា ឬជ្រើសរើសអ្វីមួយ ។  mouse មានពីរ button តែមានមុខងារបីផ្សេងគ្នាគឺ៖
-      Left click គេប្រើវាដើម្បីជ្រើសរើស(Select) អ្វីមួយ និងបញ្ជាលើ Command ផ្សេងៗរបស់កម្មវិធី ។
-      Right click គេប្រើវាសំរាប់បង្ហាញ Menu Shortcut នៃ Command ដែលយើងបានជ្រើសរើស(Select)
-      Double click (Enter) គេជាការចុចស្ទួនគ្នាពីរដងនៃ Left click ស្មើនិង Enter វាធ្វើឲ្យកម្មវិធីមួយ​ដំណើរការក្នុងករណីដែលយើងចុចចំវា ។ ចំពោះ Mouse  ខ្លះមាន Scroll ចំកណ្ដាល ដែលគេ​ប្រើសំរាប់ Scroll​ ឯកសារឡើងលើចុះក្រោម ។
Mouse មាន ៦​ប្រភេទ និងមានរូបរាងខុសៗទៅតាមក្រុមហ៊ុនដែលផលិតវា​មក ។ mouse មានដូចជា៖
+      Serial mouse ជាប្រភេទ​ mouse ស៊េរីចាស់ គេភ្ជាប់វាទៅនឹង COM port system Unit វាមានគ្រាប់ឃ្លីចំកណ្ដាលខាងក្រោម ។
+      Trackball Mouseគឺជាប្រភេទ mouse ដែលមានគ្រាប់ឃ្លីនៅផ្នែកខាងលើ គេប្រើវាដោយយក​ម្រាមដៃរុញចុះឡើង លើគ្រាប់ឃ្លីនោះ ។
+      P/S2 Mouse អាចជាប្រភេទមានគ្រាប់ឃ្លី និងអាចជា Optical Mouse ប្រើដោយ​Laser ដែគេភ្ជាប់ជាមួយនិង P/S2 port របស់ System Unit
                                  
+      USB Mouse ជាប្រភេទ Optical Mouse ប្រើដោយភ្លើង Laser ដែលគេភ្ជាប់វាជាមួយ​USB port របស់ System Unit
       
+      Touch Pad or Glide pad ជាប្រភេទ Mouse ដែលគេផលិតភ្ជាប់ជាមួយនិង Computer Laptop ដោយគ្រាន់តែយកម្រាមដៃអង្អែលលើវា វានឹងដំណើរការភ្លាម ។
         
+      Wireless Mouse ជប្រភេទ Optical Mouse គ្មានខ្សែដែលគេប្រើវាតាមប្រពន្ធរលកធាតុអាកាស ។
                            
1.3.          Scanner
Scanner ជាឧបករណ៍ Input device គេប្រើវាសំរាប់ ថតចំលង រូបភាព ឬឯកសារផ្សេងៗចូល​ទៅក្នុងកុំព្យូទ័រ ។ Scanner មានច្រើនប្រភេទច្រើនរូបរាងទៅតាមក្រុមហ៊ុនដែលបង្កើតវា​ ។
                  
2. Output device គឺជា device ទាំងឡាយណាដែលអាចមានសមត្ថភាពបញ្ចេញ។​ device ទាំងមានដូចជា Monitor, Printer, Speaker​ ។
2.1.         Monitor គឺជាឧបករណ៍ Output deviceគេប្រើវាសំរាប់រាល់ដំណើរការម៉ាស៊ីន ដើម្បីងាយស្រួលក្នុងការបញ្ជាលើម៉ាស៊ីន ដូចជាការកំសាន្ដ ការបង្កើតកម្មវិធី ការលេងហ្គេម ការធ្វើការងារផ្សេងជាដើម ។ Monitor មានតួនាទីបង្ហាញពត៌មាននៅលើអេក្រង់ ។ Monitor មានពីរប្រភេទគឺ​CRT Monitor និង LCD Monitor CRT Monitor គឺជាពពួក Monitor មានរាងដូចទូរទស្សន៍ហើយមានទំហំធំ រីឯ LCD Monitor មានរាង ត្រប៉ែត និង​កាត់បន្ថយផលប៉ះពាល់ដល់ភ្នែករបស់យើង ។

CRT Monitor
LCD Monitor
                                    

2.2. Printer គឺជាឧបករណ៍Output device គេប្រើវាដើម្បី បោះពុម្ព ឯកសារចេញពីកុំព្យូទ័រ ដែលលទ្ធផលចេញមកខាងក្រៅគេហៅថា HardcopyPrinter មានច្រើនប្រភេទដូចជា:
+        Printer cutting Machine ជាប្រភេទ Printer ខ្នាតធំៗ ដែលគេប្រើវាសំរាប់កាត់ Sticker
+        Large Format Inkjet Printer: ជាប្រភេទម៉ាស៊ីនដែលគេប្រើវាសំរាប់បោះនៅលើក្រដាស់​ខ្នាតធំៗ ដូចជាស្លាកយីហោជាដើម ។
+        Dot Matrix Printer: គឺជាប្រភេទម៉ាស៊ីប្រើម្ជុលសម្រាប់ដៅចំនុនទាំងឡាយនៅលើក្រដាស​(អូសម្ដងមួយឆ្នូត)​ ។​​ ម៉ាស៊ីនវាបញ្ជាលើម្ជុលដើម្បីចាក់លើ Ribbon (ក្រដាសកាបោន)​ បង្កើតជា​ស្នាមអក្សរ​ ឬរូបភាព ដើម្បីផ្ដិតជាប់នឹងក្រដាស ស្នាមដែលម៉ាស៊ីនផ្ដិតចេញមកនោះគឺជាសំនុំនៃ ចំនុច ។ ម៉ាស៊ីនប្រភេទនេះមានពីគឺ ប្រភេទ ៩ ម្ជុល និង ប្រភេទ ២៤ ម្ជុល(9 pins and 24 pins ) ។​ ម៉ាស៊ីនប្រភេទ 24 pins បោះពុម្ពបានច្បាស់ជាម៉ាស៊ីនប្រភេទ 9 pins ។​ ក្រុមហ៊ុដែលផលិតម៉ាស៊ីនប្រភេទនេះមានដូចជា ក្រុមហ៊ុន IPSON, Panasonic, Fujisu, IBM.
               
+        Ink jet Printer: ជាប្រភេទម៉ាស៊ីនប្រើទឹកថ្នាំក្នុងនោះ ទឹកថ្នាំរបស់វាមានបួនដប មានពណ៌ផ្សេងៗគ្នាគឺ: BLACK, CYAN, MAGITA, and YELLOW នៅពេលដែល Print វាចេញតិច ឬច្រើនទៅតាមពណ៌រូបភាព ឬអក្សរ ។​​ ទឹកថ្នាំរបស់វានៅពេលដែលត្រូវទឹកនិងរលាយដដាម (ខូច)  ចំណែកភាពច្បាស់របស់វា(Resolution)របស់វា ចាប់ពី 360 ដល់ 720 dpi ចំណែក Speed (ល្បឿន) របស់វា គឺចាប់ពី ២​ ទៅ ៧ ppm ។ ក្រុមហ៊ុនដែលផលិត​ម៉ាស៊ីនមានដូចជា: HP (Hewlett-Packard), Canon…​ ។
                                         
+        Laser Printer: ជាប្រភេទម៉ាស៊ីនប្រើកម្មរស្មី Laser ដែលបញ្ចាំងដាក់លើ Drum ( អំពូល​​សំរាប់ទទួលកម្មរស្មី Laser ) ដើម្បីស្រូមយកម្សៅថ្នាំ មកផ្ដិតដាក់លើក្រដាស ។ ម៉ាស៊ីនប្រភេទនេះមាន Resolution 600 ទៅ 1200 dpi (dot per inch) មានន័យថា 600 ទៅ 1200 ចំនុចក្នុងមួយ inch ធ្វើអោយអក្សរ ឬរូបភាពមានភាពច្បាស់ល្អ ជាង Ink jet Printer ចំណែកល្បឿនរបស់វាចាប់ពី ៤ ទៅ ២៤​ ppm វាលឿនជាង Ink jet ដែរ ។
2.3.   Speaker គឺជាឧបករណ៍ Output device គេប្រើវាសំរាប់បំពងសំលេង ។ ឧបករណ៍នេះ
     
3.  Processing device គឺជា device ទាំងឡាយណាដែលសមត្ថភាពអាចអាននូវកូដបាន។ ឧបករណ៍ទាំងនោះមានដូចជា CPU, Barcode-Reader,...
3.1     CPU(Central Processing Unit) ជាប្រព័ន្ធខួរក្បាលរបស់ម៉ាស៊ីន Computer ។ វាមានភារកិច្ចធានាអនុវត្តគ្រប់ការងារ​ អនុវត្តគ្រប់វិធីគណនាគណិតវិទ្យា និងតក្កវិទ្យាព្រមជាមួយគ្នានោះ វាមានតួនាទីត្រួតពិនិត្យការប្រព្រឹត្តទៅនៃបញ្ជាផ្សេងៗ ។
CPU មានបីផ្នែកសំខាន់គឺ ផ្នែកកត់ត្រាគណិតតក្កវិទ្យា ALU, ផ្នែកត្រួតពិនិត្យ CU និង​បន្ទះកត់ត្រា Register
-        ALU (Arithmetic Logic Unit)ជាប្រព័ន្ធផ្នែកគណិតវទ្យា និងតក្កវទ្យាដែលអនុវត្តស្ទើរគ្រប់ការប្រព្រឹត្តទៅគ្រប់វិធីគណនាសំខាន់ដូចជាៈ
o   ប្រមាណវិធីគិតលេខ Arithmetic (បូក,ដក,គុណ,ចែក)
o   ប្រមាណវិធី Logic (AND, OR, NOT, XOR)
o   ប្រមាណវិធីប្រៀបធៀប (តូចជាង, ធំជាង)
-        CU (Control Unit) ជាប្រព័ន្ធសំរាប់កំណត់ជាចុងក្រោយនូវ សំណុំការងារនិង ត្រួតពិនិត្យលើរាល់ដំណើរការនៃ Program
-        Registers ក្រៅពី ALU និង ​CU ,វាជាបន្ទះកត់ត្រាដែលមានតួនាទីជាប្រព័ន្ធចងចាំបណ្ដោះអសន្ន(កន្លែងសំរាប់ផ្ទេរ និងទទួលផ្ទុកជាបណ្ដោះអសន្ននៅក្នុង CPU)
ប្រព័ន្ធទាំងអស់ដែលបានរៀបរាប់ខាងលើ ត្រូវបានដាក់បញ្ចូលទៅក្នុង Chip (IC) តែមួយ​ ។ សព្វថ្ងៃនេះមានក្រុមហ៊ុនចំនួន ៣​ ដែលស្ទាត់ជំនាញខាងផលិត Chip នេះគឺ ក្រុមហ៊ុន INTEL, MOTOROLA, និង Alpha (Computer Server)
                          
3.2. Barcode – Reader:
Barcode-Reader (or barcode scanner)គឺជាឧបករណ៍ ​អេឡិចត្រូនិចម្យ៉ាងប្រើសំរាប់អាននូវ​លេខកូដដែលបិទភ្ជាប់ទៅនិងទំនិញផ្សេងៗដែលមាននៅតាមផ្សារទំនើបនានា នៅលើពិភពលោក​អោយដឹងពីតំលៃនៃទំនិញនីមួយៗ និងងាយស្រួលក្នុងការគណនាតំលៃដល់អតិថិជនដែលទិញ ។
                             
4.  Storage device គឺជា device ទាំងឡាយណាដែលមានសមត្ថភាព អាចផ្ទុកទិន្នន័យសំរាប់ទុកប្រើប្រាស់នៅពេលក្រោយ។ device ទាំងនោះមានដូចជា Hard Disk Drive(HDD), External Hard Disk, Floppy Disk Drive, Memory Flash Drive, CD/DVD-ROM Drive​ ។
4.1.   Hard Disk Drive គឺជាឧបករណ៍ Storage device ស្ថិតនៅក្នុង System Unit គេប្រើវាសំរាបផ្ទុកទិន្នន័យសំរាបទុកប្រើប្រាស់នៅពេលក្រោយ ។ Hard Disk Drive មានបីប្រភេទគឺ IDE Hard Disk Drive 1.5(Gbit/s), SATA Hard Disk Drive (3GB/s – 6GB/s)​ និង SSD Hard Disk Drive ។​ប្រភេទ SSD (Solid-State Drive) គេប្រើវាជាមួយ និង SATA Slot
                                           
IDE Hard Disk Drive                                             IDE
                               
SATA Hard Disk Drive                                         ខ្សែ SATA

SSD Hard Disk Drive
4.2.         External Hard Disk ជាឧបករណ៍ដែលស្ថិតនៅខាងក្រៅ System Unit គេប្រើវាសំរាប់ផ្ទុកទិន្ន​ន័យដូច Hard Disk Drive ដែរ ។
4.3.         Floppy Disk Drive: គេប្រើវាសំរាប់ចំលង ឯកសារចេញពីកុំព្យូទ័រ និងចំលងចូលទៅក្នុងកុំព្យទ័រ ។ Floppy Disk Drive មានបីប្រភេទគឺ :
4.3.1.           Floppy Disk Drive 8 inch ជាប្រភេទ Floppy Disk Drive ដែលត្រូវបានរចនា និងបង្កើត
ឡើងដោយក្រុមហ៊ុន IBM នៅចុងទស្សវត្សទី ៦០ និង​ត្រូវបានដាក់អោយប្រើប្រាស់នៅដើម
ទស្សវត្សទី ៧០ ។​ ដំបូងឡើយប្រើបានត្រឹមតែអានប៉ុណ្ណោះ បន្ទាប់មកទើបគេផលិតនូវទំរង់
មួយទៀត គឺអាចអានក៏បាន និងចម្លងចូលក៏បាន ។​ ចំពោះ Computer Desktop and Laptop ពំអាចប្រើប្រាស់ជាមួយនឹង Floppy Disk Drive ប្រភេទនេះបានឡើយ ។
             
4.3.2.           ប្រភេទ Floppy Disk Drive  inch គឺជាទំហំទូទៅសំរាប់ប្រើប្រាស់ជាមួយ PC ដែលត្រូវបានបង្កើតឡើងមុនឆ្នាំ ១៩៨៧ ដោយ បុព្វបុរស​របស់ 8 inch Floppy Disk Drive Floppy Disk ប្រភេទនេះជាទូទៅមានសម្ថភាពអាចផ្ទុកទិន្នន័យបានពី 100KB ទៅ 1.2MB ហើយធំបំផុតគឺពី 360KB to 1.2MB
                              
4.3.3.            Floppy Disk Drive​​  inch មានពីប្រភេទគឺ  inch Floppy Disk Drive និង Zip Disk Drive
-         inch Floppy Disk Drive ជាប្រភេទ Floppy Disk Drive ប្រើជាមួយ Floppy Disk ធម្មតាដែលមានសមត្ថភាពផ្ទុកទិន្នន័យពី (400KB) ទៅ (1.4MB) និងពី(720KB) ទៅ (1.44MB)​ប៉ុន្ដែទំហំដែលគេប្រើសំរាប់​ PC ទូទៅគឺ720KB​​ (Double- density) ទៅ 1.44MB (High –density)
                 
-        Zip Disk Drive ជាប្រភេទ  inch Floppy Disk Drive ដែរ ប៉ុន្ដែជាប្រភេទ Zip Drive វាត្រូវបានគេផលិតឡើងអំឡុងឆ្នាំ ១៩៩៤ ប្រើប្រាស់ជាមួយនិង Zip Disk ដែលមាន​សមត្ថភាពផ្ទុកទិន្នន័យពី 100MB, 250MB, 750MB
                                        
4.4.         USB Flash គឺជាឧបករណ៍ Storage device គេប្រើវាសំរាប់ផ្ទុកទិន្នន័យដូចទៅនិងHard Disk Drive ដែរ Flash មានច្រើនប្រភេទ ។​ ប៉ុន្ដែ Flash ជាផ្នែក External Hardware
                                       
4.5.            CD/DVD ROM(Red and Write) ប្រើសំរាប់ទាញយកទិន្នន័យចេញពី CD DVD ដែលការទាញការទាញទិន្នន័យចេញនោះអាស្រ័យលើល្បឿន(Speed)​ របស់វារួមមាន(Single speed, Double Speed, and 4, 8, 12, 18, 24, 32,... និង 52 speed) ។ ​វាមានម៉ាកជាច្រើនដែលផលិតដោយក្រុមហ៊ុនផ្សេងៗពីគ្នាដូចជាម៉ាក Creative, Panasonic, Samsung, Pen Q, IBM, Phillip, Sony, Teclast,... និងម៉ាក LG ជាដើម ។
                       
5.        System Unit or Block System គឺជាបង្គុំនៃ Hardware ជាច្រើនមានដូចជា Main-board, Hard Disk Drive, CD-ROM or DVD-ROM, Floppy Disk Drive, Zip Drive, CPU, RAM, VGA Card, Power supply,  Sound card, Modem Card, Network Card ដែលជាមជ្ឈមណ្ឌលសំរាប់ផ្ទុកនូវ​ឯកសារទាំងឡាយដែល យើងបានបញ្ចូលទៅអោយវា ។
6.    Main-board or Motherboard គឺជាបន្ទះក្ដាអេឡិចត្រូនិចធំមួយនៅក្នុង System Unit  សំរាប់អោយ Hardware ទាំងឡាយដោតភ្ជាប់មកលើវា ដើម្បីអោយ Hardware ទាំងនោះអាចធ្វើការជាមួយគ្នាបាន ។
​​​        
7.   Power Supply មានតួនាទីផ្គត់ផ្គង់ចរន្ដអគ្គីសនីសំរាប់ចែកចាយទៅគ្រប់ Hardware នៅក្នុង​ម៉ាស៊ីន Computer
                                    
8.      RAM (Random Access Memory)ជាអង្គចងចាំបណ្ដោះអាសន្ននៅពេលដែល នៅពេលដែលម៉ាស៊ីនដំណើរការ នៅពេលដែលម៉ាស៊ីនត្រូវបានបិទរាល់ទិន្នន័យក្នុងអង្គចងចាំត្រូវ​បានបាត់បងទាំងអស់ ។  RAM មានប្រភេទ SIMM និងDIMM
SIMM (Single in – line Memory Module) ជាប្រភេទ RAM ស៊េរីចាស់ មានជើង​ចំនួន ចំនួន 30 pin, 1chip=1MB  និង 72 pin, 1chip មាន 4MB, 8, 16, 32MB ត្រូវបានគេប្រើប្រាស់តាំងពីដើមឆ្នាំ 1980 រហូតដល់ឆ្នាំ 1990
                                                  
DIMM (Doal in – line Memory Module) ជាប្រភេទ RAM ដែលចេញបន្ទាប់ពី SIMM RAM មានសមត្ថភាពខ្ពស់ និងមានល្បឿនលឿនក្នុងការធ្វើការងារ ។ DIMM RAM ត្រូវបានគេ បែងចែកជាពីរ គឺ SMRAM and DDRRAM
-    SDRAM (Synchronous Dynamic Random Access Memory) ជាប្រភេទ RAM ដែលមានជើងបីផ្នែក ផ្នែកទី១ មាន 10-pin ផ្នែកទី២ មាន 30-pin ផ្នែកទី៣ មាន 44-pin
-    DDRRAM (Double Data Rate Random Access Memory) ជាប្រភេទ RAM ដែលមានជើងចែកចេញជា ពីរផ្នែក ហើយ RAM ប្រភេទនេះមានច្រើនបែបដូចជា DDR, DDR2, DDR3 និង DDRAM RAM ទាំងនេះមានជើងចែកចេញជាពីរផ្នែកដូចគ្នា ប៉ុន្ដែផ្នែកនីមួយៗ មានប្រវែងខុសៗគ្នា គេប្រើវាអាស្រ័យលើ ​Motherboard
9.     UPS (Uninterruptable Power Supply )
ជាឧបករណ៍សំរាប់បន្លឺសំលេងប្រកាសអាសអសន្នដល់អ្នកប្រើប្រាស់ ក្នុងករណីដែលគ្មានចរន្ដអគ្គិសនី ឬដាច់ចរន្ដអគ្គិសនី ។
                                
10.          VGA (Video Graphic Adapter)
VGA Card គឺជា Card មួយបន្ទះដែលគេបង្កើតឡើងសម្រាប់បញ្ចូលរូបភាព ពត៌មានផ្សេងៗ ឬសកម្មភាព ការងារដែលយើងកំពុងធ្វើ ទៅអោយ Screen Display Adapter មានពីរបែបគឺ មួយCard (Adapter) និងមួយទៀតជាលក្ខណៈ Build-In នៅលើ Motherboard តែម្ដង ។
                    
11.  Sound Card
Sound Card គឺជាឧបករណ៍មួយដែលមានតួនាទីបកប្រែទិន្នន័យពី CPU ចេញជាសំលេង ។ Sound Card ចែកចេញជាពីរប្រភេទដែរគឺ
-        Sound Card On Board(Build-In លើ Mainboard )
-        Sound Card (Adapter)
Slot សំរាប់ដោត Sound Card មាន PCI និង ISA
         


12.  Network Card
ជាប្រភេទកាតមួយបន្ទះ ប្រើសំរាប់ភ្ជាបប្រព័ន្ធ Network គឺមានន័យថាភ្ជាប់ Computer ពីពីរ គ្រឿងឡើងទៅ ដើម្បីធ្វើការទំនាក់ទំនងគ្នាទៅវិញទៅមក ឬ Computer ច្រើនគ្រឿងប្រើប្រាស់ម៉ាស៊ីន Printer តែមួយ ឬ Screen តែមួយគ្រឿងរួមគ្នា  
Network Card មានបីប្រភេទគឺជា Expansion Card, Network on board (Build-In) Network Card ទាំងពីរនេះត្រូវការភ្ជាប់ដោយប្រើខ្សែ ។ ចំពោះ Network Card Wireless​ គេប្រើដោយមិនចាំបាច់ប្រើខ្សែឡើយ គឺប្រើតាមប្រព័ន្ធរលកធាតុអាកាស ។
      
13.  Modem (modulator-demodulator)
ឧបករណ៍សំរាប់ដំណើរការ ឬប្ដូរសញ្ញាពត៌មានពី Analog (ទិន្នន័យជាសញ្ញាដែលអាចប្រែប្រួលបាន) (e.g: Speech is a form of analog data) ទៅជា Digital (ជាទិន្នន័យដែលជា អក្សរ ឬរូបភាពពិតប្រាកដដែលយើងអាចមើលឃើញជាក់លាក់) ហើយផ្សាយចេញពី Digital បកប្រែទៅជា Analog វិញ ។
          

No comments:

Post a Comment