មេរៀនទី១. ប្រវត្តិរបស់កុំព្យូទ័រ
១.១. តើកុំព្យូទ័រគឺជាអ្វី? (What is a Computer?)

ត្រូនិចមួយប្រភេទ ដែលប្រតិបត្តិកា
រ ណ៍ ក្រោមការបញ្ជារបស់មនុស្ស។
Computer មិនអាចរៀនខ្លូន
ឯង បានទេលើកលែងតែ
យើងបញ្ជាឪ្យវាធ្វើ ហើយក៏មិន
ឆ្លើយតបនូវអ្វីដេលយើងមិនប្រាប់វាឪ្យធ្វើនោះ។
ពាក្យថា Computer គឺមកពីពាក្យថា
Compute ដែលមានន័យថាគណនាCalculate
ដូចនេះម៉ាស៊ីនកុំព្យូទ័រ គឺជាឧបករណ៍សំរាប់គណនា។
ក្រោមការស្វះស្វែងរបស់មនុស្សដោយមានការអភិវឌ្ឍន៍ និងច្នៃប្រឌិត
កុំព្យូទ័រអាចជួយធ្វើការមុស្សបានជាង ៨០%។ ការបញ្ជារបស់មនុស្សទៅលើកុំព្យូទ័រ ហៅថា
ឃ្លាបញ្ជា (Instruction)។
បើគិតទៅវាហាក់បីដូចជាកូនសុនខមួយក្បាល ដែលមិនចេះនិយាយ
តែយើងអាចបង្ហាត់វាឪ្យចេះចាប់បាលបាន។ កុំព្យូទ័រ មិនចេះធុញថប់ មិនចេះនឿយហត់
ឬរអ៊ូរទាំឡើយ។វាអាចធ្វើការបានគ្រប់ពេលវេលា រៀងរាល់ថ្ងៃតាមដែលយើងត្រូវការ។
កុំព្យូទ័រ បានកើតឡើងចាប់តាំងពីមុនឆ្នាំ ១៩៤២ មកម្លេះ
ប៉ុន្តែវាមិនទាន់មាន លក្ខណៈគ្រប់គ្រាន់សំរាប់ប្រើប្រាស់កាងារបានច្រើន ។
គេសន្មត់ថាកុំព្យូទ័រ បានកកើតឡើងនូវឆ្នាំ ១៩៤២ មក។
១.២. តើកុំព្យូទ័រមានលក្ខណៈពិសេសយ៉ាងដូចម្ដេច?
បើយោងទៅតាមការសិក្សាស្រាវជ្រាវ
ទៅលើលក្ខណៈពិសេសរបស់កុំព្យូទ័រ បានកំណត់លក្ខណៈពិសេសកុំព្យូទ័រដូចខាងក្រោម ៖
១/
ល្បឿនៈ កុំព្យូទ័រអាចមានសមត្ថភាពក្នុងការគណនា បានលឿន និងច្រើនប្រមាណវិធីក្នុងមួយវិនាទី។
វាអាចគណនាចាប់ពី ៣ ទៅ៤ លានប្រមាណវិធី ក្នុងមួយវិនាទី។
២/
ភាពធន់ និងសុវត្ថិភាពៈ កុំព្យូទ័រ
អាចជូយមនុស្សបានដោយមិនចេះនឿយហត់ ឬត្អូចត្អែរ។
ដោយសាតែកុំព្យូទ័រមានភាពធន់យ៉ាងនេះហើយ ទើបកុំព្យូទ័រត្រូវបានគេប្រើដើម្បីរក្សាទុកឯកសារប្រកបដោយសុវត្ថិភាព
។
៣/
ភាពចេះសប់គ្រប់ៈ ភាពអស់ចារ្យរបស់ Computer គឺភាពចេះសព្វរបស់វាដូចជាអាចបង្កើតអត្ថបទគ្រប់គ្រងទិន្នន័យ
ការងារការិយាល័យ ការងារ Graphic Design និងការងារជាច្រើនទៀត។
៤/ ភាពទៀងត្រង់ និងច្បាស់លាស់ៈ
កុំព្យូទ័រមានល្បឿនលឿន និងទៀងទាត់ក្នុងគណនា។ បើទោះបីជាកុំព្យូទ័រ
មានល្បឿនក្នុងការគណនា ច្រើនប្រមានវិធីក្នុងមួយវិនាទីក៏ដោយ
ក៏កុំព្យូទ័រពុំសូវមានភាពខុសឆ្គង ដូចឧបករណ៍ដ៏ទៃទៀតឡើយ។
៥/ ការចងចាំៈ
ទោះបីជាមនុស្សជាអ្នកបង្កើតកុំព្យូទ័រក៏ដោយ ក៏កុំព្យូទ័រមានការចងចាំជាងមនុស្សដែរ
វាអាចចងចាំបាន ឬរំលឹកឡើងវិញនូវអ្វីៗទាំងអស់ពីមុនមកមិនបាត់បង់ឡើយ។
១.៣/
តើកុំព្យូទ័រចែកចេញជាប៉ុន្មានជំនាន់
ចាប់តាំងពីឆ្នាំ ១៩៤២
មកទល់នឹងបច្ចុប្បន្ន កុំព្យូទ័រចែកចេញជា ៥ជំនាន់គឺៈ
·
ជំនាន់ទីមួយៈ(First Generation of Computer)
ចាប់ពីឆ្នាំ ១៩៤២-១៩៥៥
ជាជំនាន់ដែលកុំព្យូទ័រប្រើអំពូលឥតខ្យល់ “Vacuum Tubes”ដែលងាយស្រូលបាក់បែក ដូចជាកុំព្យូទ័រម៉ាក EDIAC, EDVAC, EDSAC, ABC
Computer,...etc. ។ នៅក្នុងជំនាន់នេះអ្នកច្នៃប្រឌិតកុំព្យូទ័រ(Inventors) ជាច្រើនបានចូលរួមដូចជាៈ John Atanasoff & Clifford berry
company បានបង្កើតក្នុងឆ្នាំ១៩៤២ ឈ្មោះ ABC Computer និង John Presper Eckert & John W. Mauchly company បានបង្កើតក្នុងឆ្នាំ១៩៤៦ ឈ្មោះ ENAC 1 Computer, ... ។

. ជំនាន់ទីពីរ (Second Generation )
ចាប់ពីឆ្នាំ ១៩៥៥-១៩៦៥ ជំនាន់នេះអ្នកវិទ្យាសាស្រ្តចាប់ផ្ដើមប្រើ Transistor ជំនួសឪ្យអំពូលឥតខ្យល់ដើម្បីធ្វើការគណនាប្រមាណវិធី។ចំពោះល្បឿនក្នុងការធ្វើប្រមាណវិធីកើ១០៤
ដល់ ១០៥ ប្រមាណវិធី ក្នុងមួយវិនាទី។ ក្នុងជំនាន់នេះផងដែរ
អ្នកច្នៃប្រឌិតកុំព្យូទ័រ ជាច្រើនបានចូលរួមបង្កើតកុំព្យូទ័រដែរមានដូចជាៈ
Stanford Research and Institute Company បង្កើតក្នុងឆ្នាំ១៩៥៥
ឈ្មោះ
ERNA and MICR , and Steve Russell & MIT បង្កើតក្នុងឆ្នា១៩៦២ ឈ្មោះ Spaceware Computer Game, ...។

· ជំនាន់ទី៣ (Third Generation )
ចាច់ពីឆ្នាំ (១៩៦៥-១៩៧៥)
ដោយមានការរីកចំរើនខាងវិទ្យាសាស្រ្តឥតឈប់ឈរ គូបផ្សំជាមួយវិស័យឧស្សាហកម្មរបស់ពិភពលោកមានការអភិវឌ្ឍន៍ផងដែរនោះ បានធ្វើឪ្យអ្នកវិទ្យាសាស្រ្តកុំព្យូទ័រប្រើ The
Integrated Circuits (ICs) ជំនួស Vacuum Tubes និង Transistor ធ្វើជា CPU វិញ។ ដូចនេះក្នុងសម័យនេះ Computer កាន់តែតូច មានល្បឿនលឿន ស៊ីថាមពលតិចទៀតផង។ ចំនែក Memoryបានកើនឡើងច្រើន MB ។ អាចគណនាប្រមាណវិធីកើនពី
១០៦ ឬ(១០០០០០០)ទៅ ១០៧ឬ (១០០០០០០០) ក្នុងមួយវិនាទី។
ក្នុងជាន់នេះម៉ាស៊ីន កុំព្យូទ័រអាចវាយអត្ថបទបាន និងគូសក្រាហ្វិចបានផងដែរ។
ក្នុងជំនាន់នេះបានបង្កើតដោយអ្នកវិទ្យាសាស្រ្តមួយចំនួនដូចជាៈ
Intel Company បានបង្កើតក្នុងឆ្នាំ១៩៧០ ឈ្មោះ
Intel 1103 Computer ហើយនិង Robert Metcalf Company បានបង្កើតក្នុងឆ្នាំ១៩៧៣ ឈ្មោះ The Ethernet Computer
Networking,... ។

· ជំនាន់ទី៤ (Fourth Generation )
ចាប់ពីឆ្នាំ
១៩៧៥ មកទល់នឹងបច្ចុប្បន្ន ក្នុងជំនាន់នេះកុំព្យូទ័របានបំពាក់ ICs ដែលជាធាតុផ្សំ ១០ ទៅ ២០។ បច្ចេកវិទ្យាទាំងនេះហៅថា Small
Scale Integration (SSI) ក្រោយមកទៀតមានការរីកចំរើនផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន
ICs គេបានបញ្ចូលធាតុរាប់រយនៅក្នុង Chip ដែលគេឪ្យឈ្មោះថា Medium scale Integration (MSI)។
បន្ទាប់មកទៀតមាន
Large Scale Integration (LIS) ដែលមានធាតុប្រមានពី៣០០០
នៅក្នុង Chip តែមួយុ។
ហើយជាចុងក្រោយគេបង្កស់អ្នកវិទ្យាសាស្រ្តបានបង្កើត Very Large Scale
Integration (VLSI) ដែលមានធាតុផ្សំ ១លាន នៅលើ Chip
តែមួយ។ កុំព្យូទ័រជំនាន់ទីបួននេះដែលមាន VLSI Chip ជាខួក្បាលរបស់វា។ LSI ជាបច្ចេកវិទ្យាដែលឈានទៅរកការផលិត
Computer ដែលមានឥទ្ធិពលខ្លាំង វ័យឆ្លាត
ដែលអាចធ្វើអ្វីៗបានគ្រប់យ៉ាងដើម្បីបំពេញតំរូវការមនុស្ស
និងមានទំហំកាន់តែតូចអាចយកតាមខ្លួនបានទៀតផង។
ចំពោះជំនាន់នេះបានចូលរូមបង្កើតដោយអ្នកវិទ្យាសាស្រ្តមួយចំនួនមានដូចជាៈ Scelbi
& Mark-8 Altair &IBM ក្នុងឆ្នាំ១៩៧៥ ឈ្មោះ5100
Computer និង Apple Company
បង្កើតក្នុងឆ្នាំ១៩៨៣ ឈ្មោះ Apple
Lisa Computer ហើយនិងក្រុមហ៊ុនជាច្រើនទៀត។

· ជំនាន់ទី៥ (Fifth Generation)
ក្នុងជំនាន់នេះ
Computer មិនទាន់មកដល់នៅឡើយទេ។
សព្វថ្ងៃនេះអ្នកវិទ្យាសាស្រ្តយើងកំពុងតែសិក្សាស្រាវជ្រាវរក Computer ជំនាន់ទី៥ នេះ អ្នកវិទ្យាសាស្រ្តមានគំរោងថា នឹងបង្កើត Computer
ដែលអាចនិយាយ អាចទទួលយករូបភាពពីខាងក្រៅ អាចអាន
និងអាចយល់នូវភាសាធម្មជាតិរបស់មនុស្សយើងបានទៀតផង។


nice
ReplyDelete